មកយល់ដឹងអំពីបច្ចេកទេសកាត់តកុនហូលីវូដដោយប្រើប្រាស់បច្ចេកវិជ្ជាកុំព្យួទ័រ CGI


បច្ចេកទេសកាត់តកុនហូលីវូដនាពេលបច្ចុប្បនេះគឺកាន់តែទំនើបៗទៅ ដោយធ្វើឲ្យអ្នកទស្សនាមិនអាចទាយបានថាវាជាការផលិតជាក់ស្តែង ឬក៏ជាបច្ចេកទេសកុំព្យួទ័រឡើយ។ នៅឧស្សាហកម្មភាគយន្តហូលីវូដនាពេលបច្ចុប្បនេះ CGI គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការផលិតផលកុនឲ្យមានគុណភាព។ CGI (Computer-generated imagery) គឺជាបច្ចេកទេសកុំព្យួទ័រក្រាហ្វិចមួយដែលគេប្រើប្រាស់ដើម្បីបង្កើតរូបភាពដែលមានលក្ខណៈ 2D និង 3D ដើម្បីបម្រើក្នុងវិស័យខ្សែភាគយន្ត វីដេអូហ្គេម និងការផ្សាយពាណិជ្ជកម្មជាដើម។ វីដេអូខាងក្រោមនេះគឺជា បច្ចេកទេស CGI ដែលគេបង្កើតឡើងក្នុងកុនហូលីវូដល្បីៗមួយចំនួន៖





ប្រភព Angel FX-TD-ShowReel 2017

No comments:

Powered by Blogger.